Khmer
Resultative Complement Verb
ជំនួយកិរិយាឬកិរិយាសព្ទជំនួយ
ជំនួយកិរិយាឬកិរិយាសព្ទជំនួយគឺជាពាក្យសម្រាប់បង្រ្គប់ន័យសេចក្ដីរបស់កិរិយាសព្ទបង្គោលណាមួយក្នុងល្បះ ។
ជំនួយកិរិយាឬកិរិយាសព្ទជំនួយមានដូចជា ៖ កិរិយាបំពេញ កិរិយាទិសដៅ កិរិយាខាងដើម និងពាក្យដើមកិរិយា ។
១)កិរិយាបំពេញ
ដូចម្ដេចហៅថាកិរិយាបំពេញ ? What resultative verb?
Level of success verbs, it can be success or not success. កិរិយាដែលជោគជ័យ
ឧ. - វាមើលសៀវភៅចប់ហើយ ។
- ឯងទៅកុំខាន ។ ឯងមកកុំខាន ។
- ពេលខ្លះ គេហូបម្ហូបខ្មែរក៏មាន ។
- ពួកគាត់ហូបពុំបាន ជាមួយម្ហូបអាហារនេះ។
កិរិយាបំពេញសម្រាប់ប្រើជាមួយកិរិយាបង្គោល ដើម្បីប្រាប់លទ្ធផលឬលទ្ធភាពសម្រេចនៃអំពើ(កិរិយាបង្គោល) ។
កិរិយាបំពេញមាន ៖ ឃើញ ទាន់ លក់ ឮ ធុំ ផុត មុត ចេះ បាន ពុំ/មិន... កើត រួច ក៏បាន ក៏មាន ចប់ ខាន ... ។
Ex. The result of look មើល ឃើញmɨl khəɲ/ មើលអត់ឃើញ mɨl ot khəɲ
main verb with ឃើញ រកឃើញរកមិនឃើញ មើលឃើញ មើលមិនឃើញ
២)កិរិយាទិសដៅ
ដូចម្ដេចហៅថាកិរិយាទិសដៅ ?
ឧ. - វាដើរកាត់ភូមិ ។
- ឯងយកនង្គ័លនោះ ចូលផ្ទះ ។
- ប្រមូលអីវ៉ាន់ឡើងរថយន្ត ។
កិរិយាទិសដៅសម្រាប់ប្រើជាមួយកិរិយាបង្គោល ដើម្បីប្រាប់ទិសឬទិសដៅនៃអំពើរបស់កិរិយាសព្ទបង្គោល ។
កិរិយាទិសដៅមាន ៖ មក ទៅ ជូន ឱ្យ ចុះ ឡើង ចូល ចេញ កាត់ ... ។
៣)កិរិយាខាងដើម
ដូចម្ដេចហៅថាកិរិយាខាងដើម ?
ឧ. - គាត់ក្លាយជាប៉ិនប្រសប់លើសគេ ។
- ពួកគាត់នៅលេងមុខអង្គរវត្ត ។
- ទារិកានេះចេះសើច ។
- គាត់ហ៊ានជិះយន្តហោះ ។
- កសិករប្រាថ្នាទិញជីដាក់ស្រែ ។
- យើងមានទិញសម្ភារៈសិក្សាខ្លះៗដែរ ។
កិរិយាខាងដើមគឺជាជំនួយខាងដើមកិរិយាសព្ទ សម្រាប់ប្រាប់តម្លៃ អាការភាព(ម៉ូត) តម្លៃទិដ្ឋភាព ឬតម្លៃកាលរបស់អំពើ (កិរិយាសព្ទបង្គោល) ។
កិរិយាខាងដើមមាន ៖ ចង់ ចូលចិត្ត ប៉ង ប្រាថ្នា អាច បាន មាន ហ៊ាន ធ្លាប់ ប្រញាប់ ខ្ជិល ឧស្សាហ៍ ប្រសប់ ឆាប់ ចាប់ ឱ្យ ចេះ ក្រ ក្លាយជា នៅ ដូចជា... ។
៤)ពាក្យដើមកិរិយា
ដូចម្ដេចហៅថាពាក្យដើមកិរិយា ?
ឧ. - ស្រូវជិតចេញហើយ ។ ចូររៀបចំផ្លូវទឹកឱ្យខ្ញុំផង ។
- ប្រជាជនខ្មែរច្រើនតែលេងឈូងឬអង្គញ់ ពេលបុណ្យចូលឆ្នាំថ្មី ។
- បើដូច្នេះ ពួកយើងមានតែទៅផ្ទះ ។
- គាត់ទើបតែហ៊ានជិះយន្តហោះ ។
- គាត់ពុំគួរបន្ទោស ពួកយើងសោះ ។
ពាក្យដើមកិរិយាសម្រាប់ប្រើជាមួយកិរិយាបង្គោល ដើម្បីសម្ដែងគុណលក្ខណៈរបស់អំពើ (កិរិយាបង្គោល) ។
ពាក្យដើមកិរិយាមាន ៖ ជិត ចូរ មានតែ ច្រើនឬច្រើនតែ ទើបតែ ពុំ/មិន...ទេ/សោះ កាន់តែ គ្រាន់តែ មិនមែន...ទេ កុំ គួរតែ ត្រូវតែ ចេះតែ សុទ្ធតែ ស្ទើរតែ សឹងតែ មុខតែ កំពុង កំពុងតែ ទើបតែ ទើបតែនឹង ទើបនឹង នឹង បានតែ សូម សុំ គួរឬគួរតែ គប្បីឬគប្បីតែ ... ។
No comments:
Post a Comment