ពាក្យ សួស្ដី suəsɗej


     


សួស្ដី

    ពាក្យ សួស្ដីត្រូវបានប្រើ ដើម្បីនិយាយស្វាគមន៍ពេលជួបនរណាម្នាក់ ដើម្បីបង្ហាញពីអារម្មណ៍ រីករាយ សប្បាយចិត្តពេលយើងបានជួបគ្នា។ តើពាក្យ សួស្ដី (suəsɗej) មានប្រភពមកពីណា និង មានន័យយ៉ាងមេច? 

    ពាក្យ សួស្ដី (suəsɗej) ពុំមែនជាពាក្យខ្មែរទេ។ ពាក្យសួស្ដី ទំនងជាមានប្រភព មកពី​ អរ្យ ប្រទេស។ យើងស្គាល់ជាញឹកញាប់ ថាមកហើយថា សួស្ដី (suəsɗej) គឺជាពាក្យ សំស្រ្កិត ស្វស្តិ (swasti) និងមានន័យថា សុភមង្គល, ប្រសើរ។ 

    ដោយឡែក ក្នុងភាសាថៃ ក៏ប្រើពាក្យនេះដែរ។ គេប្រើពាក្យនេះស្រដៀង និង ពាក្យខ្មែរដែរ ទៅជា สวัสดี saʔwatdi គឺមកពីពាក្យ ជាពាក្យ សំស្រ្កិត ស្វស្តិ (swasti) ដូចគ្នា។ 

No comments: