The word kru:, គ្រូ in Khmer context


 ពាក្យ គ្រូ

នៅក្នុងសង្គ្រមខ្មែរ ពាក្យគ្រូមានន័យច្រើនយ៉ាងទៅតាមការប្រើប្រាស់ក្នុងបរិបទខុសៗគ្នា។ ពាក្យគ្រូ ដែលយើងតែងតែជួបប្រទះនិងប្រើប្រាស់រាល់ថ្ងៃមានដូចជា គ្រូបង្រៀន គ្រូពេទ្យជាដើម។ ដោយឡែក នៅមានពាក្យគ្រូជាច្រើនទៀតដែលនឹងមានន័យប្រហាក់ប្រហែលគ្នា ឬដាច់ដោយឡែកពីគ្នា។ ឆ្លងកាត់តាមការស្រាវជ្រាវដ៏តូចល្អិតរបស់ខ្ញុំ ខាងក្រោយនេះជាការបកស្រាយទាក់ទងនិង ពាក្យ គ្រូក្នុង ភាសាខ្មែរ។ ដើម្បីអោយកាន់តែយល់ន័យសុីជម្រៅខ្ញុំសូមបែងចែកនិងចាត់ថ្នាក់តាមប្រភេទន័យខុសៗគ្នា។ ពាក្យគ្រូដែលខ្ញុំបានរកឃើញមានដូចជា៖

ឧទាហរណ៍ 


១ គ្រូបង្រៀន

ជាអ្នកបង្រៀន ផ្ដល់ចំណេះដឹង មេរៀន បទពិសោធន៍ទៅសិស្ស។ ឧទាហរណ៍ គ្រូបង្រៀនភាសាខ្មែរ គ្រូរបាំ គ្រូភ្លេង គ្រូកីឡា គ្រូគណិតវិទ្យា គ្រូបង្រៀនហែលទឹក។ 


២ គ្រូបង្វឹក


មានន័យស្រដៀងគ្នាទៅនឹងគ្រូបង្រៀនដែរ តែភាគច្រើនយើងផ្ដោតសំខាន់ទៅលើ ការបង្ហាត់ កាយសម្បទា ឬ ទម្លាប់។ ឧទាហរណ៍ គ្រូបង្វឹកបាល់ទាត់ គ្រូបង្វឹកបាល់ទះ គ្រូបង្វឹកឆ្កែ។ 


៣ គ្រូពេទ្យ

ជាអ្នកមានជំនាញឬចំណេះដឹងផ្នែកព្យាបាលមនុស្សមានជំងឺប៉ុន្តែគ្រូពេទ្យនេះផ្ដោយទៅលើវិទ្យាពេទ្យទំនើប។ ឧទាហរណ៍ ពេទ្យធ្មេញ ពេទ្យភ្នែក ​ពេទ្យឆ្កួត ( ព្យាបាលមនុស្សឆ្កួត) ពេទ្យសត្វ។ 


៤ គ្រូស្នេហ៍

គ្រូស្នេហ៍មិនសំដៅលើការបង្រៀនសិស្សទេ តែសំដៅលើមនុស្សដែលចេះប្រើវិទ្យាទាក់ស្នេហ៍​អន្ធងមនុស្សឲ្យ មកស្រឡាញ់ចាប់ចិត្តទៅលើមនុស្សផ្សេងទៀត។ ឧទាហរណ៍ ប្ដីប្រពន្ធលែងលះគ្នា ប្ដីទៅរស់នៅទីណាបាត់មិនដឹង គ្រូស្នេហ៍មានវិធី ហៅប្ដីឲ្យមកស្រឡាញ់ប្រពន្ធវិញនិងរស់នៅជួបជុំគ្នា។ លើសពីនេះគេ ក៏អាចឲ្យមនុស្សម្នាក់ទៅ ស្រឡាញ់ មនុស្សម្នាក់ទៀតបានដែរទោះបីមិនមែនជាប្ដីប្រព្ធក៏ដោយ។

៤ គ្រូទាយ
គ្រូទាយអាចដឹងពីអនាគត ឬ អតីតកាល។ ឧទាហរណ៍ ខ្ញុំបាត់កាបូបលុយ ខ្ញុំភ្លេចថាកាបូបនេះមិនដឹងវង្វេងទុកនៅកន្លែងណាទេ។ ខ្ញុំក៏ទៅរកគ្រូទាយដើម្បីឲ្យគាត់ជួយខ្ញុំថាវាប្រហែល ជានៅ      កន្លែងណា។ មួួយទៀតខ្ញុំចង់បើកហាងរកសុីខ្ញុំក៏ទៅរកគ្រូទាយមើលថាខ្ញុំរកសុីមុខរបរអ្វីល្អបើកហាងថ្ងៃណាល្អ។  គ្រូទាយមានគុណសម្បត្តិច្រើនព្រោះគាត់អាចដឹងពីមូលហេតុ ដែលនាំអោយ មានផលវិបាក ក្នុងគ្រួសារ ឬមូលហេតុដែលនាំឲ្យកើតជាបញ្ហា។ ឧទាហរណ៍ កូនខ្ញុំឈឺ មិនដឹងមូលហេតុអី ទៅពេទ្យមើលមិនជា​ដាក់ថ្នាំមិនត្រូវសោះ។ ខ្ញុំក៏ទៅរកគ្រូទាយ គ្រូទាយទាយថាកូនខ្ញុំខុសគ្រូបាធ្យាយ។ តើអ្វីទៅជា គ្រូបាធ្យាយ? ហើយត្រូវ រៀបចំ អ្វីខ្លះដើម្បីដើម្បីកុំឲ្យខុសគ្រូ បាធ្យាយ។

៥ គ្រូបាធ្យាយ


ជនជាតិខ្មែរ គិតថាមនុស្សដែលកើតមក តែងតែមានគ្រូខាងដើមចាំ ការពារថែរក្សាមនុស្សនោះ រហូតតាំងពីកើតរហូត ដល់ស្លាប់ទៅវិញ។ គ្រូនេះ ដូចជាដូនតា មិត្តភក្តិ ដែលតាមការពារមនុស្សម្នាក់ៗរៀងខ្លួន។


៦ គ្រូជោគជ័យ


ជាគ្រូឬជា អ្នកប្រឹក្សាយោបល់ដើម្បីឲ្យ អ្នកនោះមានភាពជោគជ័យក្នុងអាជីវកម្ម មុខជំនួញ។ សម័យបច្ចុប្បន គេតែងតែរកមនុស្សបែបនេះដែលប្រាប់អំពីគន្លឹះជោគជ័យក្លាយជាអ្នកមាន។


៦ គ្រូចាប់ខ្មោច


គេជឿថាមនុស្សស្លាប់ទៅក្លាយទៅជាខ្មោច បើព្រលឹងនោះមិនទៅចាប់ជាតិ ឬ មានកម្ម ឬ មិនអស់ចិត្ត នៅតាមចងគុំនំសង សឹក នឹងមនុស្សដែលនៅរស់។ ខ្មោចនោះនៅតាមលងបន្លាចអ្នកស្រុក ភូមិ មិនអោយរស់នៅស្រួល។ ខ្មោចនោះតែងតែចេញមកសងនៅតាមកន្លែងផ្សេងៗ ដូចជា នៅលើដើមឈើធំ ដោយរូបភាព ពំពេរកូន ចងក អង្គុយសំយ៉ុងជើង ដើរដោយគ្មានក្បាល។ ខ្មោចខ្លះទៀត ធ្វើជាច្រៀងរាំ យំសោក ក្នុងន័យធ្វើឲ្យអ្នកមើលឃើញភ័យខ្លាច តក់ស្លុតរហូតដល់សន្លប់ ឬ ស្លាប់ ឬ បាត់ស្មារតី​ ទៅជាឆ្កួត។ ដោយឡែក មានបុគ្គលចេះដឹងម្នាក់ដែលគេអោយឈ្មោះថា ជា គ្រូចាប់ខ្មោច។ គាត់អាចហៅខ្មោចនោះ ឬ ចាប់ខ្មោចនោះទៅទុក កន្លែងណាមួយ ដើម្បីកុំអោយមនុស្សមានការភ័យខ្លាច។


៧ គ្រូចាប់ពស់


ជាមនុស្សម្នាក់ ដែលមាន ចំណេះផ្នែក ចាប់សត្វពស់មាន ពិស។ គេក៏ហៅគាត់ គ្រូពស់ ឬគ្រូចាប់ពស់។


៨ គ្រូ មន្តអាគម


៩ គ្រូខ្មែរ


គ្រូដែល ចេះផ្សំថ្នាំ តាមរបៀប បុរាណ ដោយយកស្លឹកឈើ មែកឈើ សំបកឈើ ឬសឈើ ឆ្អឹងសត្វ មកធ្វើជាថ្នាំ។ ថ្នាំទាំងនោះ​អាចជា ការដាំទឹក ត្រាំស្រា ឬ បុកជាថ្នាំបិតរបួសជាដើម។


១០ គ្រូគង្វាល

១១ គ្រូសូត្រស្ដាំ

១២ គ្រូសូត្រឆ្វេង


១៨ គ្រូបង្គោល

១៩ គ្រូធ្មម

២០ គ្រូប្រស់

២១ គ្រូម៉ូតូ/គ្រូឡាន/គ្រូគោ/គ្រូមាន់


No comments: